ហ្វីលីពីន: គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបាននិយាយនៅថ្ងៃសុក្រនេះថា គ្រោះធំហើយ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧.០០០នាក់បានជន្លៀសពីលំនៅឋាន ដោយការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុម Abu Sayyaf នៅខេត្ត Basilan ភាគខាងត្បូងប្រទេសហ្វីលីពីន ចាប់តាំងពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់ផ្លោងនិងវាយប្រហារតាមដែនអាកាសរយៈពេលបីសប្តាហ៍ចុងក្រោយនេះ បានបង្ខំឱ្យមនុស្សចំនួន ៣,៤០០គ្រួសារ មកពីទីក្រុងចំនួនបីកន្លែង រួមមានទីក្រុង tipo-tipo, ទីក្រុង Al-Barka និងទីក្រុង Ungkaya Pukan ដើម្បីចាកចេញពីផ្ទះនិងកសិដ្ឋានរបស់ខ្លួន។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា ឥឡូវនេះប្រជាពលរដ្ឋកំពុងរស់នៅជាមួយសាច់ញាតិរបស់ពួកគេនៅក្នុងក្រុង ដែលនៅក្បែរនោះដែលមិនត្រូវបានរងផលប៉ះពាល់ដោយការវាយយោធានៅឡើយទេ។
ប្រធានាធិបតីថ្មីហ្វីលីពីនលោក Rodrigo Duterte បានបញ្ជាឱ្យវាយលុកប្រឆាំងនឹងក្រុម Abu នៅក្នុងតំបន់ដាច់ស្រយាលនិងក្រីក្រ នៃខេត្ត Basilan និងស៊ូលូ។ រដ្ឋបាលរបស់លោកមានផែនការនិយាយសន្តិភាពជាមួយក្រុម Abu Sayyaf បានហៅពួកគេថាជា “ឧក្រិដ្ឋជន” ។
សូមបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនបានប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមក្រុម Abu Sayyaf ចាប់តាំងពីឆ្នាំ ១៩៩០។ ការគ្រប់គ្រងកន្លងមកដែលក្រុមនេះ បានដាក់ស្លាកថា មានចំនួនប្រហែល ៤០០នាក់ ថាជាចោរប្លន់ឬឧក្រិដ្ឋជន ដែលអនុវត្តសកម្មភាពខុសច្បាប់ រួមទាំងការចាប់ជំរិតមនុស្ស, សម្លាប់និងការបំផ្ទុះគ្រាប់បែកនៅមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន៕





មតិយោបល់