បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សចំនួន ៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីម្ចាស់រថយន្តបើកទាំងស្រវឹងទៅបុករថយន្តធុនធំ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៥និង៣០នាទី ត្រង់ចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើង រថយន្តតូច ម៉ាកកាំម៉ារី ពណ៌ស្លែ ស៊េរី១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2I-2957 អ្នកបើកបរឈ្មោះ ហ៊ីង សានិត ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងត្រកួន ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) មានអ្នករួមដំណើចំនួន ០៦នាក់ទៀត ១.ឈ្មោះ វ៉ាន ស្រីដែន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹ ក ខេត្តបាត់ដំបង (របួសធ្ងន់) ២.ឈ្មោះ មុំ ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិបឹងត្រកួន ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) និង៣.ឈ្មោះ ពាង សុភី ភេទស្រី រស់នៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់) រួមទាំងក្មេង០៣នាក់ទៀត (របួសធ្ងន់០១នាក់ ស្រាល០២នាក់) បានបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិច មកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្តធំ ម៉ាក HINO (ហ៊ីណូ) ពាក់ស្លាកលេខ បាត់ដំបង 3A-2344 អ្នកបើកបរឈ្មោះ ស្វិត ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការចុះត្រួតពិនិត្យពីមន្ត្រីនគរបាលជំនាញស្រុក បានបញ្ជាក់អោយដឹងថា មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ គឺដោយសារភាគីខាងរថយន្តធុនតូចបើកបរក្នុងស្ថានភាពស្រវឹងដល់ចំណុចផ្លូវកោងមិនប្រកាន់ស្តាំទើបជ្រុលទៅបុករថយន្តធំពេញទំហឹងតែម្តង។
ក្រោយពីចុះពិនិត្យកន្លែងកើតហេតុរួច សមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យស្រុក ចំនែកមធ្យោបាយបង្កទាំងពីរបានមកយករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់