បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងក្នុងអង្គភាព ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរស៊ីគូទឹក ៥២សន្លឹក) ០១ករណី ត្រង់ចំណុចក្រុមទី០៥ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ។
យោងតាមរបាយការណ៍ របស់នគរបាលស្រុកថ្មគោល បានឲ្យដឹថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន អ្នកលេងចំនួន០៦នាក់ ស្រីចំនួន០៤នាក់ និងដកហូតវត្ថុតាងជាសម្ភារៈរួមមាន៖ បៀរចំនួន០១ហ៊ូ,កំរាលក្រាលសំរាប់លេងល្បែងចំនួន០២,ម៉ូតូចំនួន ០២គ្រឿង ។
ក្នុងកិច្ចសន្យាអប់រំណែនាំដែលសមត្ថកិច្ច បានធ្វើចំពោះពួកគាត់គឺ កុំឱ្យប្រព្រឹត្តសកម្មភាពល្មើសបន្តទៀតនេះ សមត្ថកិច្ចបានពន្យល់ណែនាំឱ្យគាត់ បានយល់អំពីបញ្ហាប្រឈម នៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ដែលក្នុងនោះមានចំណែកជាច្រើនករណី ដែលបណ្តាលមកពីការជួបជុំប្រមូលផ្តុំគ្នា ប្រព្រឹត្តល្បែងស៊ីសងនេះផងដែរ ៕

មតិយោបល់