ព័ត៌មានជាតិ

សិស្សសាលាម្នាក់ បង្កហិង្សាក្នុងសាកលវិទ្យាល័យ «លីម កុកវីង» រួចផ្ញើរូបកាំភ្លើងគំរាមជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅផ្ទះលេខ ៤៣៨Eo ផ្លូវ៣៤៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា។

យុវជនខាងលើឈ្មោះ ហេង គឹម ហួត អាយុ២១ឆ្នាំ ជាសិស្សសាលា ស្នាក់នៅទីតាំងខាងលើ។ ជនរងគ្រោះ ឈ្មោះ ហម សុវណ្ណារ៉ា អាយុ១៨ឆ្នាំ មុខរបរជាសិស្សមានទីលំនៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះ ធ្វើឡើងដោយមានការឯកភាពពីលោក ឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីយុវជនរូបនេះ បានចូលខ្លួនសារភាព កំហុសនៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់មនោរម្យ។

សូមជំរាបថា នៅព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា មានយុវជន២នាក់ បានឡើងទៅដល់ថ្នាក់រៀន ក្នុងសាកលវិទ្យាល័យ «លីម កុកវីង» ហើយបានប្រើអំពើហិង្សា លើសិស្សប្រុសម្នាក់ ដែលរៀននៅទីនោះ មូលហេតុជនរងគ្រោះ ញ៉ែសង្សាររបស់ខ្លួន។ បន្ទាប់ពីប្រព្រឹត្តរួចជនរូបនេះ បានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ដោយផ្ញើរូបកាំភ្លើង មកគំរាមជនរងគ្រោះបន្ថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់