ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចៅក្រមស៊ើបសួរ បង្គាប់ឲ្យនាំខ្លួនអតីតឯកអគ្គរាជទូតកូរ៉េខាងត្បូងលោក ស៊ុត ឌីណ មកសាកសួរបន្ថែម

ភ្នំពេញ: អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងលោក ស៊ុត ឌីណា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក លាង សំណាត់ បង្គាប់ឲ្យសមត្ថកិច្ចពន្ធនាគារព្រៃសនាំខ្លួនមកសាកសួរមន្ថែមពាក់ព័ន្ធទៅនឹងការប្រព្រឹត្តិអំពើពុករលួយលុយជាង៧លានដុល្លារ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះអតីតឯកអគ្គរាជទូតកូរ៉េខាងត្បូង លោក ស៊ុត ឌីណា កំពុងត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីលោក លាង សំណាត់កំពុងដំណើរការសាកសួរនៅឡើយ។

គួររំឭកផងដែរថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក ស៊ុត ឌី ណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ពាក់ព័ន្ធទៅនឹងអំពើពុករលួយដោយរកឃើញ មានលុយ៧.២លានដុល្លារ មាន មាសគីឡូ៣៣៩តម្លឹង ស្នើនឹង១២.៧៤គីឡូក្រាម។

អង្គភាពប្រឆាំងអំពើពុករលួយ បាននៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៦កន្លងទៅនេះបានបញ្ជូនលោក ស៊ុត ឌី ណា មកកាន់សាលា រាជធានីភ្នំពេញ បន្ទាប់ពីសាកសួរនៅ ACU អស់រយ:ពេល៤ថ្ងៃ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូងបន្ទាប់ពី ACU បានរកឃើញ តម្រុយជាច្រើន ក្នុងនោះមានព័ត៌មានដែលផ្សាយទៅលើ Facebook អំពីភាពមិនប្រក្រតីរបស់លោក ស៊ុត ឌីណា ពាក្យប្តឹងពីក្រសួងការបរទេសទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូង ហើយ ACU ក៏ធ្លាប់បាន បញ្ជូនមនុស្ស៦នាក់ ទៅប្រមូលព័ត៌មាននៅកូរ៉េផងដែរ។

ពាក់ព័ន្ធទៅនឹងព័ត៌មាននៃការសាកសួរនៅព្រឹកថ្ងៃទី០១ សីហា ពីសំណាក់ចៅក្រមសើបសួរសាលាដំបូងទៅលើលោក ស៊ុត ឌីណា នេះ Post News នឹងផ្សាយបន្តទៀត៕

1

2

3

4

មតិយោបល់