ព័ត៌មានជាតិ

សាហាវណាស់! ក្មេងស្រីសិស្សសាលា រំលេច ២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទាប់ពីរថយន្តបុកនៅស្រុកបាកាន

ពោធិ៍សាត់: សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិរំលេច ឃុំរំលេច​​ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តតាក់ស៊ី ពោធិ៍សាត់ ភ្នំពេញ បុកម៉ូតូសិស្សវិទ្យាល័យរំលេច បណ្តាលឲ្យក្មេងស្រីជាសិស្សសាលា២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់