បាត់ដំបងៈ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណៈជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌ មានដែលបង្ហោះតាមបណ្តាញសង្គម លើកឡើងថាប្រជាការពារនៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រើហិង្សាទៅលើ បុរស វ័យចំណាស់ម្នាក់កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នោះ នៅពេលនេះ ថ្ងៃទី ៣០ ខែ មករា ឆ្នំា ២០ ២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ចាត់ វិធានការស្រាវជ្រាវលើករណីនេះហើយ ប្រសិន បើរកឃេីញថា បុគ្គលណាជាអ្នកប្រព្រឹត្តិដោយហិង្សាទៅលើ បុរសវ័យចំណាស់ ដូចការ លើកឡើងក្នុងបណ្តាញ សង្គមនោះអ្នកប្រព្រឹត្តិនឹង ទទួល ខុស ត្រូវចំពោះមុខច្បាប់ ។
សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារ ណៈជនពិសេសក្រុមគ្រួសារ ជនរងគ្រោះ និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេតា្តជ្រាប និងចូលរួមសហការណ៍ ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត៕
មតិយោបល់