ព័ត៌មានជាតិ

(ពត័មានបឋម)គ្រោះថ្នាក់ដ៏រន្ធត់លេីផ្លូវជាតិ​លេខ​៤​ចំណោទយា​យម៉ៅពេជ្រនិល​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​១៤នាក់​ស្លាប់​០១មនុស្ស​…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅរសៀល​ថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ ប​ញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២​០២៣​ នេះលេីកំណាត់ផ្លូវជាតិលេខ៤​ ចន្លោះ​ គីឡូ​ម៉ែត្រ​លេខ​ ១០៣-១០៤​ ស្ថិតនៅភូមិ​ទី៦​ ឃុំយា​យម៉ៅ​ពេជ្រ​និល​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះបង្កឡេីង​ដោយរថយន្ដ​ ០២​គ្រឿង​ បបេីកបរបញ្រ្ចាសទិសគ្នាមួយគ្រឿង​រថយន្ដ​ទេសចរណ៍​សាំយ៉ុង​ ១៥​កៅអី​ និងរថយន្ដ​សណ្ដោងសុឺមីរុឺម៉​ក​ ដឹកថ្មខ្សាច់

តាមសេចក្ដីរាយការ​ណ៍ពី​ សមត្ថកិច្ច​នគរបាល​ ថា​រថ​យន្ដ​សឺមីរឺម៉​ក​ ក្នុងទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ​
រថយន្ត​សាំយ៉ុង​ ក្នុងទិសដៅពី​ខេត្ដ​ព្រះសីហនុ​ មករាជធានី​ ភ្នំពេញ​

សមត្ថកិច្ច​នគរបាល​កំពុង​ចុះអន្ដរាគមន៍​ សម្របសម្រួល​សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅទីតាំង​កេីតហេតុ​ ។

មតិយោបល់