ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានឃាត់ជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា ( បង្ករបួសស្នាម) នៅចំណុចមុខ សាលាព្រះយុគន្ធរផ្លូវព្រះមន្នីវង្ស ក្រុម០១ ភូមិ០១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។
ជនសង្ស័យឈ្មោះ មឿង សុធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ៣៣ ផ្លូវ៣២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ មុខរបរ លក់ដូរ។
ជនរងគ្រោះឈ្មោះ សៀម ពិសិដ្ឋ ភេទ ប្រុសជនជាតិខ្មែរ អាយុ៣៣ឆ្នាំស្នាក់នៅផ្ទះលេខ៤៧ស ផ្លូវលំ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។( រងរបួសបែកចិញ្ចើមខាងស្ដាំដេរចំនួន ៣ថ្នេរ ) ។
សម្ភារៈចាប់យក៖ ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ (ត) ភ្នំពេញ 1HU-5653 ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន និងវត្ដុតាង បណ្ដោះអាសន្នរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ បឹងកេងកង ដើម្បីកសាង សុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕
មតិយោបល់