ផ្ទះ ព័ត៌មានជាតិ ទាំងរន្ធត់ និ...

ទាំងរន្ធត់ និងសាហាវ! ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ផ្ដាច់ជីវិតមនុស្ស ៤នាក់ នៅផ្លូវជាតិលេខ៦

0

សៀមរាប: កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅច្រាស់គ្នា។

ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់។

ដំណើររឿង៖ មុនកើតហេតុគេឃើញ ម៉ូតូម៉ាក ហុងសេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1U-6358 បើកបរដោយឈ្មោះ ជៀប ជិន ភេទប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង (ស្លាប់) ធ្វើដំណើរពីលិចទៅកើតុំ មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី ០៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1C-6483 បើកបរដោយឈ្មោះ ភន ថន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិយាងទេស ឃុំខ្ចាស ស្រុកសូទ្រនិគម ខេត្តសៀមរាប (ស្លាប់) និងអ្នករួមដំណើរ ២នាក់៖

១.ឈ្មោះ ស្ងួន ជៀប ភេទប្រុស អាយុ ៦៧ ឆ្នាំភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង (ស្លាប់)
២.ឈ្មោះ ឆ័ត្រ ព្រៃក ភេទប្រុស អាយុ ៥៧ ឆ្នាំភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង (ស្លាប់)។

មូលហេតុ៖ អ្នកបើកបរម៉ូតូ០១៥ បើកបរមិនប្រកាន់ស្តាំ៕

មតិយោបល់