ព័ត៌មានជាតិ

Update៖ សិស្សពូកែ២នាក់ នៅវិទ្យាល័យរំលេច ស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តសាំយ៉ុងបុកពេញទំហឹង

ពោធិ៍សាត់: កាលពីវេលាម៉ោង៤ និង ៣០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិរំលេច ឃុំរំលេច​​ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្ដាលឲ្យសិស្សសាលា២នាក់ស្លាប់នឹងកន្លែងកើតហេតុ។

ជនរងគ្រោះទាំង២នាក់រួមមាន៖
១/ឈ្មោះ ហ៊ត សីម៉ា ភេទស្រី អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន (ស្លាប់)។
២/ឈ្មោះ ចិន សុខេន ភេទស្រី អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។
អ្នកទាំង២ជាសិស្សពូកែ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2L-0093 ធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ស្រុកតាលោសែនជ័យ ខណ:មកដល់ចំណុចផ្លូវកោងខាងលិចក្លោងទ្វារសាលាវិទ្យាល័យហ៊ុន សែន រំលេច ក៏ស្រាប់តែមានម៉ូតូ១គ្រឿងជិះគ្នា២នាក់ ធ្វើដំណើរច្រាសគ្នា បានវេចង្កូតត្រូវរថយន្តបុកយ៉ាងពេញទំហឹង បណ្តាលឲ្យសិស្សសាលាស្រី២នាក់ស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់