ភ្នំពេញៈ ដើម្បីបោសសំអាតឲ្យអស់នូវក្រុមស្រ្តីរកស៊ីផ្លូវភេទ និងជនអនាថាដែលនាំគ្នាពពាក់ពពូន បង្កភាពអនាធិបតេយ្យធ្វើឲ្យអាជ្ញាធរមូលដ្ឋានឈឺក្បាលចាប់បញ្ជូនមិនចេះមិនចេះហើយនោះ កម្លាំងអាជ្ញាធរសង្កាត់វត្តភ្នំដែលដឹកនាំបញ្ជាផ្ទាល់ដោយលោក ហ៊ៅ ស៊ីនិតចៅសង្កាត់វត្តភ្នំនិង អ៊ុន សំអាត មេប៉ុស្តិ៍វត្តភ្នំបានធ្វើព្យុះភ្លៀង ដើម្បីបន្តចុះចាប់ប្រមូលក្រុមជនបង្កភាពឥតសណ្តាប់ធ្នាប់ទាំងនោះ កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ បានចំនួន១៧នាក់បញ្ជូនទៅអប់រំ។
លោក ហ៊ៅ ស៊ីនិត ចៅសង្កាត់វត្តភ្នំនិងលោក អ៊ុន សំអាត មេប៉ុស្តិ៍វត្តភ្នំបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពីលោកអភិបាលខណ្ឌដូនពេញ ក្នុងការរៀបចំសណ្តាប់ឲ្យមានរបៀបរៀបរយឲ្យបានល្អប្រសើរ នៅក្នុងមូលដ្ឋាន និងជាពិសេសទៀតនោះ គឺបញ្ហាក្រុមស្រ្តី រកស៊ីផ្លូវភេទ និងជនអនាថាដែលអាជ្ញារធរឈឺក្បាលក្នុងការចាប់បញ្ជូនទៅអប់រំមិនចេះអស់មិនចេះហើយ ពោលគឺចាប់ហើយ ត្រឡប់មកវិញ ហើយនាំគ្នាមកពពាក់ពពូនប្រមូលផ្តុំបង្កភាពរញេរញាយធ្វើឲ្យបាត់បង់សណ្តាប់យ៉ាងខ្លាំងនៅតាមសួនច្បារក៏ដូចជានៅបរិវេណរម្យមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនោះ ដូច្នេះហើយទើប លោកអភិបាលខណ្ឌដូនពេញបានបញ្ជាឲ្យអាជ្ញាធរប៉ុស្តិ៍ និងសង្កាត់ទាំងអស់ត្រូវតែបន្តចុះចាប់ប្រមូលបោសសំអាតក្រុមស្រ្តីរកស៊ីផ្លូវភេទ និងក្រុមជនអនាថា ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួនតែម្តង ដើម្បីបញ្ជូនមកសាលាខណ្ឌ និងបញ្ជូនបន្តទៅអប់រំនៅមន្ទីរសង្គមកិច្ច។
ក្នុងប្រតិបត្តិការបន្តបន្ទាប់នោះដែរ លោកបញ្ជាក់ទៀតថា កម្លាំងគណៈបញ្ជាការឯកភាពប៉ុស្តិ៍ និងសង្កាត់វត្តភ្នំបានចុះប្រមូលជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទនៅជុំញស្ថានទូតអាមេរិក ជុំវិញវត្តភ្នំ បានចំនួនសរុប១៧នាក់ស្រី១៣នាក់និងខ្ទើយ០២នាក់ជាក្រុមរកស៊ីផ្លូវភេទ។
លោកបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការចុះចាប់ប្រមូលនោះដែរ និងត្រូវធ្វើជាបន្តបន្ទាប់ទៀតបើសិនណានៅតែមានមកពពាក់ពពូននៅក្នុងមូលនេះតទៅទៀតនោះ៕
មតិយោបល់