ព័ត៌មានជាតិ

រថយន្តHYUNDIAបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦ និង ១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-8091 បើកបរដោយឈ្មោះ អេង ពិសិដ្ឋ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិទួលរកា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (របួសធ្ងន់) មកដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាក HYUNDIA ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2W-4935 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់