ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កជាអំពើហិង្សាវាយរថយន្តPrius មួយគ្រឿង បណ្តាលឲ្យបែកកញ្ចក់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង៣និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរាណ៍ បង្កជាហិង្សា រថយន្ត Prius មួយគ្រឿង បើកបរប៉ះទង្គិចគ្នាជាមួយ PassApp នៅខណ្ឌសែនសុខ បើករត់គេច ត្រូវជនមិនស្គាល់មុខ ជិះម៉ូតូដេញតាមវាយ បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវ៥៩៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ រថយន្តPrius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BQ-9483 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ ។ រថយន្តPrius មួយគ្រឿងនេះ បើកបរប៉ះទង្គិចគ្នាជាមួយPassApp នៅមុខក្លិបមួយកន្លែងក្នុងខណ្ឌសែនសុខ ហើយបានបើករត់គេច មកដល់ខណ្ឌទួលគោក ត្រូវជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូស្ទាក់ឃាត់ជាប់ បានប្រើអំពើហិង្សាវាយរថយន្ត បណ្តាលឲ្យបែកកញ្ចក់រងការខូចខាតយ៉ាងដំណំផងដែរ ។​

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរព័ត៌មាន ។ ហេតុការណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីដំណោះស្រាយយ៉ាងណានោះ ទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់