ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូជ្រុលទៅបុក រថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួតតេងឡាយ អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង ៤០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវចូលក្រុមហ៊ុនផែស្ងួត តេង ឡាយ តាមមហាវិថីឈ្នះ ឈ្នះ ស្ថិតភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានករណីគ្រោះថ្នាក់ចរាចរាណ៍មួយកើតឡើង។

ដំណើររឿង៖ មុនកើតហេតុ មានបុរសម្នាក់បើកម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-7342 មានបង្វិចខោអាវ បាវអង្ក ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿងម៉ាក នីសាន់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-2796 របស់ក្រុមហ៊ុន ផែស្ងួតតេងឡាយ ធ្វើដំណើរបញ្ច្រាសទិសគ្នា បត់ឆ្លងផ្លូវចូលផែ ធ្វើឲ្យជនរងគ្រោះព្យាយាមចាប់ហ្វ្រាំង នៅតែជ្រុលទៅបុកជាមួយរថយន្ត កិនអូសម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរបាក់ជើងឆ្វេងខ្ទេច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់