ព័ត៌មានជាតិ

ភ្លាត់ស្នៀតកាច់សោរ.ក មិនសម្រេចខ្នោះរបស់សមត្ថកិច្ចបាត់

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូមិនបានសម្រេចនៅ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ កាលពីវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត្រ នៅចំណុច ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជូ លីន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងតោនរថយន្ត (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១០ លេខតួ+ម៉ាស៊ីន 8426810 ពាក់ស្លាកលេខ ភ្នំពេញ 1AL 9412 ,ទុលឡឺវីសចំនួន០១,សោរចិញ្ចៀនលេខ១០ចំនួន០៣,សោរចិញ្ចៀនលេខ១៤ចំនួន០១,សោរទីបលេខ៥ចំនួន០១,ដែកចុងស្រួចចំនួន០១,ដង្កាប់ចំនួន០១និង ដែកលួសសរសៃចំនួន០២កំណាត់ (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់