កំពង់ធំៈ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ មានករណីអគ្គិភ័យឆេះគុម្ពឬស្សី ស្ថិតនៅមុខវត្តជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់។
ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកសណ្តាន់ បានចេញអន្តរាគមន៍ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តស្មើ ០៤ម៉ែត្រគុបរលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្ត និងប៉ះពាល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋឡើយ។ កម្លាំងចុះអន្តរាគមន៍សរុបចំនួន ១៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុន គ្រឿន អធិការរងស្រុក ប្រជាការពារចុះជួយពន្លត់ចំនួន ០២នាក់។
មូលហេតុ៖ ប្រជាពលរដ្ឋជក់ចោលកន្ទុយបារីបណ្តាលឲ្យរាលឆេះ៕
មតិយោបល់