ព័ត៌មានជាតិ

ករណីឃាតកម្មចាក់សម្លាប់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅស្រុកក្រគរ

ពោធិ៍សាត់ៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង៤៥នាទី ករណីឃាតកម្មចាក់សម្លាប់ ចំណុចលើផ្លូវលំចូលផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុសហការរួមមាន៖
-កម្លាំងប៉ុស្តិ:២នាក់
-កម្លាំងកងរាជអាវុធហត្ថម្នាក់
-មេភូមិ+ប្រជាការពារភូមិប។
ជនសង្ស័យម្នាក់ឈ្មោះ រស់ នន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅសព្វថ្ងៃភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ
ជាប់ពន្ធនាគារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ រយៈពេល ១០ឆ្នាំ នៅពន្ធនាគារខេត្តពោធិ៍សាត់ ដោះលែងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ មកនៅមូលដ្ឋានវិញ។
ជនរងគ្រោះឈ្មោះ ចែម ណាវីន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ឪពុកឈ្មោះ ចែម សម្បត្តិ ម្តាយឈ្មោះ ម៉ិន ឯក រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ។

ដំណើររឿង៖ មុនដំបូងជនរងគ្រោះ ឃើញម៉ូតូជនសង្ស័យចតពាំងផ្លូវហើយសួរថា តើម៉ូតូអ្នកណាគេឈប់កណ្តាលផ្លូវនឹង ស្រាប់តែជនសង្ស័យស្ទុះមកឆ្លើយទាំងកំរោលថា ម៉ូតូអញហ្អែង ចង់យ៉ាងម៉េចជនរងគ្រោះក៏លើកម៉ូតូរបស់ជនសង្ស័យអែបទៅខាង ស្រាប់តែជនសង្ស័យ ដកកាំបិតតូចចាក់ទៅលើជនរងគ្រោះចំនួន ២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ហើយក៏បញ្ជូនទៅមណ្ឌលសុខភាពស្រុកក្រគរ លុះមកដល់ពេទ្យមួយសន្ទុះជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ហើយក្រុមគ្រួសារបាន យកមកផ្ទះរៀបចំធ្វើបុណ្យ។

ជសង្ស័យឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ដើម្បីចាត់ការបន្តតាមច្បាប់៕

មតិយោបល់