ព័ត៌មានជាតិ

ដេកសោះ! តែធ្វើអត្តឃាត(ចង.ក) ដោយប្រើខ្សែររឹត សង្ស័យ…

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង
០២និង១៥នាទី នៅចំណុចលេីផ្ទះ(ជនរងគ្រោះ)ស្ថិតក្នុងភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហុក សុខណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់) ។
សម្ភារ:ចាប់យកមាន ខ្សែរលីឡុង ពណ៌ខ្មៅ ប្រវែង១ម៉ែត្រ
តាមរឿងហេតុ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧និង១០នាទី (ជនរងគ្រោះ)បានទិញ ស្រាបៀរចំនួន (១២កំប៉ុង)ទៅផឹកនៅផ្ទះឈ្មោះចេវ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជាមួយគ្នា ។ពេលផឹកដល់ម៉ោងប្រហែល២១.៣០នាទី ក៏បានបែកផ្លូវគ្នារៀងៗខ្លួន បន្ទាប់មកឈ្មោះ ជុយ ចេវ បានជិះម៉ូតូឌុប(ជនរងគ្រោះ)មកផឹកនៅផ្ទះឈ្មោះឆាន លិត បន្តទៀតអស់ចំនួន០៦កំប៉ុងក៏ត្រឡប់មកផ្ទះ។បន្ទាប់មកម៉ោង១២និង៣០នាទី ទើបប្រពន្ធ(ជនរងគ្រោះ)ឈប់លេងបៀរ នាំកូនមកផ្ទះចូលទៅដេក ក៏ឃើញប្តីរបស់ខ្លួន(ជនរងគ្រោះ)ដេកដូចសព្វដង។ លុះនៅវេលាម៉ោង០២និង១៥ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កូនយំប្រពន្ធភ្ញាក់ហើយដាស់ប្តីឲ្យជួយមើលកូន ក៏ឃើញប្តីមានសភាពរឹង និងឃើញមានខ្សែរលីឡុងពណ៌ខ្មៅតូចប៉ុនចុងចង្កឹះចងរឹតក គាត់ស្លាប់បាត់ទៅហើយក៏ស្រែកឆោឡោឲ្យអ្នកជិះខាងជួយមើល ហើយស្រាយខ្សែរចេញពីក ។
ក្រោយទទួលបានព័ត៌មានកម្លាំងគនរបាលប៉ុស្តិ៍ខ្ពបសហការជួយកម្លាំងជំនាញពិនិត្យហេតុស្រុក ក្រុមប្រឹក្សាឃុំ ពេទ្យឃុំនិងលោកមេភូមិបាន ពិនិត្យសាកសពឃេីញមានស្នាមជាំត្រងកផ្នែកខាងមុខក្រោមចង្កាពីក្រោមទងត្រចៀកខាងស្តាំដល់ក្រោមទងត្រចៀកខាងឆ្វេងអណ្តាតលានលាមកចេញ។ក្រៅពីស្នាកស្នាមខាងលេីពុំមានពុំមានស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារអត្តឃាតចងក។ ក្រោយពីពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕

 

មតិយោបល់