ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូពេញទំហឹង ស្លាប់មន្រ្តីនគរបាលម្នាក់និងម្នាក់ទៀតរបួសធ្ងន់!..

ពោធិ៍សាត់: កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនចាំម៉ាកនិងម៉ូតូ នៅចន្លោះគីឡូម៉ែត្រលេខ១២២-១២៣ នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ខេត្តពោធិ៍សាត់។

ម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់1C-3220 បើកដោយឈ្មោះ ឡាយ សុខុម ភេទប្រុស អាយុ២៧ឆ្នាំ ជានគរបាល រស់នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(ស្លាប់) និងអ្នករួមដំណើរឈ្មោះ ក្រូច សុធារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជានគរបាល រស់នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់)។ ចំណែករថយន្តបើករត់គេចបាត់។

ករណីនេះ ប៉ុស្តិ៍យើងបានប្រគល់ឲ្យជំនាញចរាចរណ៍ខេត្តពោធិ៍សាត់ ហើយសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវផងដែរ៕

មតិយោបល់