ព័ត៌មានជាតិ

បុរសជនអនាថាម្នាក់ ត្រូវពលរដ្ឋប្រទះឃើញដេកស្លាប់ នៅខេត្តកោះកុង

កោះកុងៈ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីព្រឹក នៅចំណុចភូមិ០៣ ឃុំស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានករណីពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានសហការជាមួយគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យសាកសព។

សាកសពឈ្មោះ វង្ស សុគុណ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សអនាថា និងសតិមិនល្អ (ស្រវឹងស្រាជាប់ជាប្រចាំ)

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យសាកសពរួចក្រុមការងារ និងលោកគ្រូពេទ្យបានសន្ឋិដ្ឋានថា សពជនរងគ្រោះបានដើរដួលត្រូវនឹងវត្ថុរឹងបណ្តាលឲ្យស្លាប់

បច្ចុប្បន្នសាកសពត្រូវបានយកទៅតម្កល់ទុកនៅវត្តទេពនិមិត្ត(ហៅវត្តថ្មី) ដើម្បីធ្វើបុណតាមប្រពៃណី៕

មតិយោបល់