ព័ត៌មានជាតិ

ឆ្លៀតពេលប្តីគេចេញទៅរកបាញ់កណ្តុរបាត់ លួចចូលទៅចាប់រំលោភប្រពន្ធគេរហូតបានសម្រេច!

ភ្នំពេញ: បុរសជាជននសង្ស័យម្នាក់ ត្រូវបានកម្លាំងមានសម្ថកិច្ចខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពចាប់រំលោភស្ត្រីម្នាក់បានសម្រេចចំនួន១លើក ខណ:ដែលបុរសជាប្តីរវល់ចេញទៅរកបាញ់កណ្តុរបាត់ ហើយនាងដេកជាមួយ និងកូនតូចៗចំនួន២នាក់ទៀតនៅក្នុងផ្ទះនោះ។

ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ បានប្រាប់ឲ្យដឹងថា បុរសជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ងួន ណារ៉េត អាយុ៣១ឆ្នាំ មុខរបរសន្តិសុខណាហ្គា ស្នាក់នៅផ្ទះ ភូមិឃុំ កើតហេតុខាងលើ។ នារីរងគ្រោះឈ្មោះ ត.ទ អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅ ក្នុងភូមិឃុំខាងលើជាមួយជនសង្ស័យ (ក្បែរផ្ទះជនសង្ស័យ) មានប្តី និងកូនតូចៗចំនួន២នាក់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ ខណ:ដែលស្ត្រីរងគ្រោះនៅដេកក្នុងផ្ទះជាមួយ និងកូនតូចៗរបស់នាងនៅក្នុងផ្ទះ ហើយប្តីចេញទៅរកបាញ់កណ្តុរបាត់នោះ ក៏ស្រាប់តែបុរសជាជនសង្ស័យ ដែលស្ថិតក្នុងសភាពស្រវឹងស្រាយ៉ាងជោកជាំ បានលួចចូលទៅក្នុងផ្ទះធ្វើសកម្មភាពរំលោភសេពសន្ថវ:ទៅលើនាងបានសម្រេចចំនួន១លើក រួចហើយក៏រត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះព្រឹកឡើងស្ត្រីរងគ្រោះក៏បានរៀបរាប់ប្រាប់ប្តី ហើយនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ក្បាលកោះ លុះល្ងាចឡើង ទើបស្រាវជ្រាវ និងឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យខាងលើ។

ក្រោយពេលធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យបានរួចហើយ ក៏បាននាំខ្លួនមកធ្វើការសាកសួរ និងធ្វើកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ក្បាលកោះ បញ្ជូនមកកាន់ងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

មតិយោបល់