ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីកាច់កម៉ូតូមន្ត្រីយោធាម្នាក់

កំពង់ស្ពឺ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចកាច់កម៉ូតូ របស់មន្ត្រីយោធាម្នាក់ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្លែងពណ៌ខាងជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ៖
១/ ឯក សំណាង ហៅ ម៉ាញ ភេទប្រុស អាយុ ១៨ឆ្នាំ ។
២/ សុខ លេញ ភេទប្រុស អាយុ ២៨ឆ្នាំ។
៣/ ឡឹក សាន ភេទប្រុស អាយុ ៣៨ឆ្នាំ អ្នកទាំង ៣រស់នៅកន្លែងឃាត់ខ្លួនខាងលើ បានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-2595។
ជនរងគ្រោះឈ្មោះ ឆិត តារា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមន្ត្រីយោធា។

សូមបញ្ជាក់៖ ករណីនេះជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញាតិ ដើម្បីឲ្យជួយអន្តរាគមន៍។

ក្រោយទទួលពាក្យបណ្ដឹងសមត្ថកិច្ចចេញអន្តរាគមន៍ ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ យកទៅឲ្យបក្ខពួក ដើម្បីយកទៅលក់បន្ត ប៉ុន្តែមិនទាន់បានលក់ផង ត្រូវសមត្ថកិច្ចឃាត់ខ្លួនមុន និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់