ព័ត៌មានជាតិ

អាសូរណាស់! ករណីក្មេង ២នាក់ បងប្អូនបង្កើតលង់ទឹកស្លាប់ ខណៈម្ដាយរវល់បោកខោអាវ

កំពត: កាលពីវេលាម៉ោង ២និង០០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីក្មេង ២នាក់បងប្អូនបង្កើតលង់ទឹកស្លាប់ ស្ថិតក្នុងភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត។

កុមាររងគ្រោះរួមមាន៖
១/ឈ្មោះ ញ៉ុត រតនា ប្រុសអាយុ ៤ឆ្នាំ។
២/ឈ្មោះ ញ៉ុត ស្រីលក្ខ័ អាយុ ៣ឆ្នាំ។

មូលហេតុ៖ កុមារទាំងពីរនាក់ខាងលើនេះ ទៅលេងទឹកប្រឡាយជិតផ្ទះ ម្តាយរវល់បោកខាវមិនបានមើល ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពឃើញថា ក្មេងទាំងពីរពិតជា ស្លាប់ដោយការលង់ទឹក ពិតមែន មិនមានពាក់ព័ន្ធករណីផ្សេងទេ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់