កណ្ដាលៈ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីប្រទះឃើញសពទារកម្នាក់ ស្ថិតក្នុងភូមិ/ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះជាទារក មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល ៧ថ្ងៃ (ស្លាប់) ។
សភាពនៃរឿងហេតុ៖ មុនពេលប្រទះឃើញមានប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវលេខ៣៨១ ក្នុងភូមិឃុំកើតហេតុ បានប្រទះឃើញស្បោងខ្មៅ១ នៅជិតរបងសាលាស្រុកខ្សាច់កណ្តាល ហើយក៏ចុះពិនិត្យមើលឃើញសាកសពទារក រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ បន្ទាប់មកសមត្ថកិច្ចជំនាញ សហការជាមួយក្រុមប្រឹក្សាឃុំព្រែកតាមាក់គ្រូពេទ្យ កម្លាំងប៉ុស្តិ៍ ចុះពិនិត្យសាកសពទារកជាក់ស្ដែងឃើញត្រូវបានគេដាក់ក្នុងស្បោងផ្លាស្ទិចពណ៌ខ្មៅ មានស្នាមដាច់រហែក ទុកចោលនៅពីមុខរបងសា
លាស្រុកខ្សាច់កណ្តាល មានសភាព ហើមរលួយ មុខខ្មៅ មើលមិនស្គាល់ កទន់ស្នាមរបួសនៅជើងឆ្វេង ត្រង់ជង្គង់ (បាក់ឆ្អឹង)
ពោះប៉ោង ខ្មៅ ក្រៅពីនេះពុំ មានស្លាកស្នាមអ្វីផ្សេងទៀតទេ ។
សន្និដ្ឋាន៖ សាកសពជាទារក ភេទស្រី មានអាយុប្រហែល០៧ថ្ងៃស្លាប់ប្រហែល ២ថ្ងៃមកហើយ ត្រូវបានខ្ចប់យកមកទម្លាក់ចោល
ក្រោយពីពិនិត្យដោយហ្មត់ចត់បានប្រគល់សាកសពជូន ក្រុមប្រឹក្សាឃុំព្រែកតាមាក់ យកទៅបញ្ចុះនៅក្នុងវត្តព្រែកតាមាក់ ៕
មតិយោបល់