ព័ត៌មានជាតិ

អាធំ ព្រលះអាតូចដាច់ជាពីរ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅក្រុងបាវិត

ស្វាយរៀង: នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង១៥នាទីរសៀល លើលំស្ថិតក្នុងភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូ០១គ្រឿងម៉ាក USR ពណ៌ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 1M-4361 បើកបរពីទិសខាងជើងទៅត្បូងយ៉ាងលឿនដោយឈ្មោះ ស៊ឹម វែង ភេទប្រុស អាយុ ១៩ឆ្នាំ (រងរបួសធ្ងន់) ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លុះមកដល់ចំណុចកតហេតុខាលើ បានបើកមកចូលទ្រូងថ្នល់ខាងឆ្វេង ក៏មានបុរសម្នាក់ទៀតជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១០០ ពណ៌ព្រីងទុំ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ព្រុំ រតនា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរពីខាងត្បូងទៅជើងស្តាំដៃ បានបុកគ្នាចំពីមុខពេញទំហឹង​បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះរងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់