ព័ត៌មានជាតិ

កម្មករទូកនេសាទម្នាក់ ប្រចណ្ឌប្រពន្ធខ្លួនឯងថាមានប្រុស ខឹងដើរចេញពីផ្ទះបាត់៤ថ្ងៃ ប្រពន្ធដើររកប្រទះឃើញប្តីចងកស្លាប់នៅដើមស្ងាវ

កោះកុង: នៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានបានទទួលសេចក្ដីរាយការណ៍ ពីឈ្មោះ ប៊ុន ធឿន ជាប្រជាជន-បានរាយការណ៍ថា មានមនុស្សចងកនៅជាប់ដើមឈើស្ងាវ នៅចំណុចឆ្នេរប៉ាក់ខ្លងភូមិ១ ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ។

កម្លាំងជំនាញ និងកម្លាំងក្រុមគ្រូពេទ្យ បានទៅដល់កន្លែងកើតហេតុ ដែលមានមនុស្សចងកធ្វើអត្តឃាតពិតប្រាកដកមែន ហើយបានធ្វើការស្រាវជ្រាវរកសាវតាជាតិរបស់សព ។ សពមានឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កម្មករទូកនេសាទ មានទីលំនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

ដោយមានការបំភ្លឺរបស់ឈ្មោះ កែវ សុភាព ភេទស្រី អាយុ ៣៨ ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា និង ឈ្មោះ អ៊ឹម ឆៃយ៉ាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានឲ្យដឹងថា ឈ្មោះ សុខ សំបូរ បានបាត់ខ្លួននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មិនឃើញនៅផ្ទះ ដោយមានការប្រចណ្ឌប្រពន្ធខ្លួនឯងថាមានប្រុស ទើបខឹងដើរចេញពីផ្ទះបាត់ ប្រពន្ធបានដើររកប្ដីគ្រប់ទីកន្លែងមិនឃើញ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨និង២០ នាទីព្រឹក បានដឹងថាប្ដីខ្លួនចងកស្លាប់នៅជាប់ដើមឈើស្ងាវ ឆ្នេរប៉ាក់ខ្លង ។

តាមការសន្និដ្ឋាន របស់កម្លាំងជំនាញ និងក្រុមគ្រូពេទ្យពិនិត្យទៅឃើញថា ឈ្មោះ សុខ សំបូរ ពិតជាចងកធ្វើអត្តឃាត
ដោយខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្ន សពបានប្រគល់ទៅឲ្យឈ្មោះ កែវ សុភាព ត្រូវជាប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់