ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ ៣នាក់

ក្រចេះ: នៅថ្ងៃទី១ កុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវលំ ចំណុចគីឡូលេខ៣ ក្នុងក្រុមហ៊ុន ដូរទឺសាយហ្គន ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនរងគ្រោះរួមមាន៖
១-ឈ្មោះ វិត ស៊ីផៃ ភេទស្រី អាយុ ០៤ឆ្នាំ ជាអ្នករួមដំណើរជាមួយម៉ូតូស្លាប់។
២-ឈ្មោះ ធឺន វិត ភេទប្រុស អាយុ ៣២ឆ្នាំ (របួសធ្ងន់) ជាអ្នកបើកបរ ម៉ូតូម៉ាកម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ។
៣-ឈ្មោះធឺន វឹនភេទប្រុស អាយុ០៧ឆ្នាំ(របួសធ្ងន់) អ្នករួមដំណើរជាមួយម៉ូតូ។
៤-ឈ្មោះ ភី ស្រីយ៉ូ ភេទស្រី អាយុ ០៦ឆ្នាំ (របួសធ្ងន់)។
ទាំង០៤នាក់មានទីលំនៅចំនុចស្រែននក្នុងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកបើកបររថយន្តធំមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ រថយន្តធំម៉ាក HYUDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-3136។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានដើម្បី កសាងសំណុំរឿងបន្តតាមនីតិវិធី ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់