ព័ត៌មានជាតិ

ដើរកត់មិនប្រយ័ត្ន! ស្រីស្រស់មេកន្ទុយលេខ(ឆ្នោត) ទាំង ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនអប់រំ

បាត់ដំបងៈ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានអនុវត្តនាំខ្លួនអ្នកកត់កន្ទុយលេខ(ឆ្នោត) ក្នុងមូលដ្ឋានចំនួន ០៤នាក់ ភេទស្រី រួមទាំងដកហូតបានក្រដាស់កត់លេខឆ្នោត(កាតុង) ជាភស្តុតាងមួយចំនួនផង។

សូមបញ្ជាក់៖ អ្នកដើរកត់កន្ទុយលេខ(ឆ្នោត)ទាំង ០៤នាក់ ត្រូវបានធ្វើកំណត់ហេតុអប់រំ និងកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយឲ្យវិលត្រឡប់ទៅ លំនៅដ្ឋានវិញក្នុងថ្ងៃដដែល៕

មតិយោបល់