ព័ត៌មានជាតិ

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ នៅជិតខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋរសនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ បានឃើញផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុ រួចចេញជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ រាលដាលពីផ្ទះមួយទៅលើផ្ទះពលរដ្ឋជិតខាង បន្តទៀតអស់ជាច្រើនខ្នង បន្ទាប់មកពួកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ បន្ទាប់ពីខាងការិយាល័យបង្ការនិងសង្គ្រោះពន្លត់អគ្គិភ័យ របស់ស្នងការនគបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋអស់ជាច្រើនខ្នង នៅខណ្ឌជ្រោយចង្វារ ក៏ចេញរថយន្តមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ក្រោយពីបាញពន្លត់ឃើញថា ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង មិនមានអ្នកស្លា.ប់ និងនាក់របួស រងការខូចខាតតែផ្ទះពលរដ្ឋជាច្រើនខ្នង និងសម្ភារ:នៅក្នុងនោះអស់មួយចំនួន។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅពុំទាន់បញ្ជាក់ពីខាងការិយាល័យបង្ការពន្លត់អគ្គិភ័យនៃសង្រ្គោះ ស្នងការនគរបាលរាជធានីភ្នំពេញ បណ្តាលមកពីអ្វីនៅឡើយ និងឆេះផ្ទះសរុបប៉ុន្មានខ្នង និងប្រើប្រាស់រថយន្តទឹកអស់ប៉ុន្មាននោះទេ៕

មតិយោបល់