ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដែលយកកូនស្រីរបស់ខ្លួនទៅលក់ឲ្យភ្ញៀវនៅផ្ទះសំណាក់ ក្នុងតម្លៃ៣០០ដុល្លារ

ភ្នំពេញ: កាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២០ វាលាម៉ោង១០និង៣០នាទីយប់ ករណីដ៏គួរភ្ញាក់ផ្អើលមួយនៅមុខសួន វត្តបុទុមវត្តី ឃាត់ខ្លួនបុរសម្នាក់ត្រូវជាឪពុក ក្រោយទទួលបានពាក្យបណ្តឹងពីគ្រួសារ ថាបានលួងលោមកូនស្រីរបស់ខ្លួនទៅផ្ទះសំណាក់ ដើម្បីលក់ខ្លួនឲ្យបុរសម្នាក់ទៀតក្នុងតម្លៃ ៣០០ ដុល្លារ ។ តែត្រូវក្មេងស្រីរងគ្រោះដឹងខ្លួន ហើយបានរត់ចេញ និងប្រើល្បិចតេរទូរស័ព្ទណាត់ជួបម្តងទៀត នៅមុខសួនខាងលើ ដើម្បីឲ្យសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍ចតុមុខ ក្រោយកើតហេតុសមត្ថកិច្ចឆែករកឃើញគ្រឿងញៀន ៣ កញ្ចប់នៅនឹងខ្លួនបុរសខាងលើផងដែរ៕

 

មតិយោបល់