ព័ត៌មានជាតិ

Update៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកទន្លេ ដោយជើងជាប់ចំណង

ភ្នំពេញៈ​ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសខ្មែរឥស្លាមម្នាក់ អណ្ដែតទឹកទន្លេ ដោយជើងជាប់ចំណង នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងទន្លេរភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពឈ្មោះ ស្លេះ កវី អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទ ស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វារ (មានជំងឺសរសៃប្រសាទ)។

តាមប្រភពព័ត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា សពបុរសខាងលើ បានបាត់ខ្លួនតាំងយប់ថ្ងៃ១៤មកម្លេះ ហើយខាងក្រុមគ្រួសារ និងអ្នកជិតខាងបានចេញទូកទៅរកដែរ តែរកមិនឃើញ ។ រហូតដល់ថ្ងៃកើតហេតុ ទើបត្រូវបានគេប្រទះឃើញ សពអណ្តែតទឹកទន្លេ ដោយមានខ្សែជ័រ ពណ៌ខ្មៅជាប់កជើងទាំង២ និងមានបីដុងចណុះ៣០លីត្រ ដែលក្នុងបីដុងនោះច្រកខ្សាច់ពេញ។ ភ្លាមៗនោះអ្នកនេសាទ ដែលស្វែងរកសពបុរសខាងលើ និងក្រុមអ្នកស្វែងរក បាននាំគ្នាស្រងសពមកលើទូក យកមកភូមិ២ សង្កាត់ជ្រោយចង្វារ។

តាមប្រភពព័ត៌មានឲ្យដឹងទៀតថា កន្លងមកបុរសរងគ្រោះ ធ្លាប់បានធ្វើអត្តឃាតម្តងរួចមកហើយ តែមិនបានសម្រេចនោះទេ ព្រោះមានគេជួយសង្គ្រោះទាន់ រហូតដល់យប់កើតហេតុជនរងគ្រោះ បានចេញទៅនេសាទតែម្នាក់ឯង ដោយប្រពន្ធហាមឃាត់មិនស្តាប់ឡើយ គឺទៅបាត់រហូតតែម្តង។

បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើងសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅខាងផ្នែកជំនាញ មកធ្វើកោសលវិច័យ ចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុម គ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់