បូហ្កូតា: រដ្ឋាភិបាលកូឡំប៊ីបាននិយាយកាលពីថ្ងៃពុធម្សិលមិញថាកប៉ាល់ពីរដែលបានបុកគ្នាហើយធ្វើឲ្យកំពប់ប្រេងជាច្រើនចូលទៅក្នុងសមុទ្ររបស់ប្រទេសកូឡំប៊ី។
ហេតុការណ៍បុកគ្នារបស់កប៉ាល់ទាំងពីរបានកើតឡើងនៅពេលព្រលឹមម្សិលមិញហើយដែលមានមួយជាកប៉ាល់ដឹងប្រេងរបស់ក្រុមហ៊ុនប្រេងរបស់សិង្ហបុរី CRCCOW ESMERALD ទៅបុកនឹងនាវាសណ្តោងមួយទៀតនៅក្នុងឈូងសមុទ្ររបស់កូឡំប៊ី។
លោកDuran Ernestoប្រធានទីភ្នាក់ងារអជ្ញាធរសមុទ្រនៃប្រទេសកូឡំប៊ីបាននិយាយថាប្រេងជិង1000ហ្កាឡុងដែលបានហូរចូលសមុទ្រប៉ុន្តែឥឡូវកងនាវាចរជាច្រើនបានបញ្ជូនទៅដល់ទីកន្លែងកើតហេតុហើយដើម្បីប្រមូលនូវប្រេងទាំងនោះមកវិញខ្លះដោយសង្ឃឹមថាវានឹងមិនអាចហូរទៅដល់ច្រាំងសមុទ្រភ្លាមៗនោះទេ។
ក្រុមប្រឹក្សាជាតិសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថានាវិកនៃកប៉ាល់ទាំងពីររួមជាមួយនឹងក្រុមនាវិកសមុទ្ររបស់រដ្ឋាភិបាលកំពុងព្យាយាមធ្វើការដើម្បីផ្លាស់ប្តូរនៅធុងដែលលេចហើយនិងជំនួសមកវិញក្នុងការធ្វើយ៉ាងណាមិនឲ្យមានប្រេងបន្ថែមដែលនឹងហូរចូលទឹកសមុទ្រជាបន្តនោះទេ។ការបន្តតាមដានពីមូលហេតុនៃការប៉ះទង្គិចគ្នាក៏នៅតែមានហើយការព្យាយាមកំណត់លក្ខណប្រភេទនៃប្រេងក៏កំពុងធ្វើផងដែរ៕
មតិយោបល់