ព័ត៌មានជាតិ

ផ្ទះទុកចោលមួយកន្លែងត្រូវភ្លើងឆេះ បណ្ដាលឲ្យរងការខូចខាត នៅស្រុកចំការលើ

កំពង់ចាម: នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីយប់ កម្លាំងជំនាញបានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គិភ័យចំណុចភូមិលេខ២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ក្រោយពីទទួលពត៌មានកម្លាំងជំនាញអធិការដ្ឋាន និងចេញរថយន្ដពន្លត់អគ្គិភ័យ ១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
ម្ចាស់ផ្ទះឈ្មោះ សូ រដ្ឋា ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិលេខ២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ បច្ចុប្បន្នបានផ្លាស់ទៅនៅភូមិថ្មី ឃុំតាប្រុក ស្រុកចម្ការលើ ទុកផ្ទះខាងលើចោល ។

ការខូចខាត៖
– ផ្ទះទំហំ ៤ម៉ត្រ×១០ម៉ែត្រ (ឆេះអស់ប្រហែល៣០%)
– ផ្ទះសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំក្ដារ (គ្មានរនាបផ្ទះ)

មូលហេតុ៖ សង្ស័យមកពីក្មេងៗដើរយកឃ្មុំនៅព្រៃជុំវិញផ្ទះ បណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះ ។

ករណីនេះ កម្លាំងជំនាញអគ្គិភ័យរលត់អស់១០០% នៅវេលាម៉ោង ៦និង៤០នាទីថ្ងៃខែដដែល ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ប្រើប្រាស់អស់ទឹក ១ឡាន៕

មតិយោបល់