បាត់ដំបងៈ មានករណីបុរសម្នាក់ធ្លាក់ពីលើដំបូលផ្ទះ បណ្ដាលឲ្យរបួសធ្ងន់ ចំក្រោមចង្ការ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រោយវត្តគីរីសង្វាពេជ្យ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្យចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភ័ក្ត ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បណ្ដាលឲ្យរបួសធ្ងន់ចំក្រោមចង្ការ។ មូលហេតុ ដោយសារតែជនរងគ្រោះឡើងប្រក់ដំបូលផ្ទះ ក៏ធ្លុះស័ង្កសីធ្លាក់ជាប់ក បណ្ដាលឲ្យរបួសតែម្ដង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យបាលនៅមន្ទីពេទ្យឯកជនមួយនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕
មតិយោបល់