ផ្ទះ ព័ត៌មានជាតិ ធ្លាប់ជួញដូរន...

ធ្លាប់ជួញដូរនិងប្រើប្រាស់សារធាតុញៀនជាច្រើនលើក ដល់ឥឡូវត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

0

បន្ទាយមានជ័យ: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ១៥នាទីយប់ កម្លាំងនគរបាលស្រុកអូរជ្រៅ ធ្វើការបង្ក្រាបមុខសញ្ញាជូញដូរ និងប្រើប្រាស់គ្រឿងញ្ញៀន​ចំនួន០៣នាក់ ស្ថិតភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ ជិន ចក់ ហៅ សុជ័យ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
២/ឈ្មោះ ញឹម ស្រីណែត ភេទស្រី អាយុ ២៦ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
៣/ឈ្មោះ ទៀង វុទ្ធី​ ហៅ ការ៉េ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតបាន៖
-សារធាតុញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា ក្នុងបំពង់ប៊ឺត១កំណាត់
-សារធាតុញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា ចំនួន២ថង់តូច
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងបំពងប៊ឺតចំនូន០៩កំណាត់
-សារធាតុញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៥០គ្រាប់។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់សារធាតុញៀនជាច្រើនលើកមកហើយ។ បន្ទាប់មកកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់