ព័ត៌មានជាតិ

បុរស​ម្នាក់​​​ជាប់គុក​ព្រោះតែ​ព្យាយាម​លាក់បាំង​​មេរោគអេដស៍ ខណៈ​រួមរ័ក​ជាមួយនឹង​ដៃគូ​

​តុលាការនៅក្នុងរដ្ឋ ឡូវ៉ា ​ត្រូវបានគេរំពឹងថា នឹង​​អនុវត្ត ឲ្យលោក Nick Rhoades ​ជាប់គុកក្នុងកម្រិតខ្ពស់បំផុត ខណៈដែលលាក់បាំង​​ ក្នុងអំឡុងពេលសិច​ជាមួយនឹងដៃគូរបស់ខ្លួន នេះ​បើយោងតាមសារព័ត៌មាន Le Monde បានចុះផ្សាយ​។​

​នេះ​​​វា​ជាករណី​ដ៏លំបាកមួយ ​​ ព្រោះករណីនេះ ​វា​មិនដូច​បញ្ហា​​​ព្រហ្មទណ្ឌ ​ដែលមាន​សាក្សីត្រឹមត្រូវ​នោះឡើ​យ​។​ បើសិន​ជា​ករណី​ដែលនរណា​ម្នាក់​ផ្តល់​​ភាពភ័យខ្លាច​ដោយការ​គំរាមកំហែង ដោយប្រើកាំភ្លើង​ នោះ ឬ​ឧបករណ៍គ្រោះថ្នាក់ផ្សេងៗ តុលាការងាយស្រួលកាត់ក្តីនោះទេ​។​​ ដោយឡែក លោក Nick Rhoades ដែលបង្កើតនូវស្ថានភាពដ៏គ្រោះថ្នាក់ ​ដោយ​ចៅក្រម លោក Bradley Harris បាន​​ផ្តន្ទាទោស​ឲ្យជាប់គុករយៈពេល ២៥ ឆ្នាំ ដោយចោទប្រកាន់ពីបទ ​ចំលង និងលាក់បាំង​​ អេដស៍ ខណៈដែលរួមរ័ក​ជាមួយនឹងដៃគូ​។​
Close-up of young couple in bed kissing.
ថ្មីៗនេះ ​ជនជាប់ចោទ Nick Rhoades អាយុ ៣៩ ឆ្នាំ ​ដែលមានផ្ទុក​មេរោគអេដស៍ ​ប៉ុន្តែ​គាត់នៅតែ​រួមរ័ក​ ជាមួយនឹង​ដៃគូ ​ដោយលាក់បាំង​​មិនប្រាប់ពីបញ្ហាខ្លួនផ្ទុក​មេរោគអេដស៍ ​។ តែទោះជាយ៉ាងណា សម្រាប់​​​អ្នកដែល​​​ឆ្លងមេរោគអេដស៍នេះ មិនត្រូវបាន​គេបញ្ចេញឈ្មោះ​នោះឡើ​យ។​

ប្រភពបាន​ឲ្យដឹងបន្តថា ​ខណៈដែល​ទំនាក់ទំនង លោក Rhoades មានស្រោម និង​ថ្នាំ​​ការពារ​រោគអេដស៍ ​ដើម្បីកុំឲ្យដៃគូឆ្លងមេរោគដូចគ្នាដែរ​។​
ទោះបីជាយ៉ាងនេះក្តី ​ផ្អែក​លើ​ក្រមព្រហ្មទណ្ឌ Penal Code U.S. 709 ក្នុងរដ្ឋ​ឡូវ៉ា ​បាន​ឲ្យដឹងថា សម្រាប់ជនណា ​ដែល​ព្យាយាម​ចម្លង​មេរោគ​អេដស៍​ដល់អ្នកដទៃ ទោះបីជា​​ដៃគូ ឬជនរងគ្រោះ​ ឆ្លង​ ឬ​មិនឆ្លង ​​អ្នកដែលព្យាយាម​​ចម្លងត្រូវ​​ប្រឈមមុខ​នឹងច្បាប់​។​

ដោយសារតែ​សម្ពាធពី ​សមាជិកសភា ​មួយចំនួន ​ក៏ដូចជាបណ្តឹងឧទ្ធរណ៍ ពីមេធាវី ​​ការសម្រេចចិត្ត​​របស់​តុលាការ ​បានបន្ថយ​កំហុស ឲ្យ​ជនជាប់ជាប់ចោទនេះ​ជាប់គុក ​រយៈពេល​ ៥ ឆ្នាំ ​ហើយត្រូវ​ដាក់ក្នុងបញ្ជី​ជា​ពិរុទ្ធករភេទ​ ។​

សម្រាប់ទំព័រ BuzzFeed Page ​បាន​និយាយថា ​ករណី ដែលផ្ទុកមេរោគអេដស៍ ​​ជា​បញ្ហា ត្រូវចោទប្រកាន់ ​​ជាប់ទាក់ទងនឹង​​ការដាក់ទណ្ឌកម្ម ព្រហ្មទណ្ឌ ​ឬ​រដ្ឋបាល ​​បើ​​ក្នុងករណី​​ដែលជំងឺអេសដ៍​ឆ្លងតាម​ទឹកមាត់ ឬមាត់នោះ ៕​

មតិយោបល់