កំពង់ធំៈ លោក ឧត្តមសេនីយ៍ទោ មាស ស៊ុម មេបញ្ជាការងយោធភូមិភាគទី៤ ជាអធិបតីតំណាងលោក ជា ម៉ន មេបញ្ជាការយោភូមិភាគទី៤ បានអញ្ជើញចូលរួម ប្រជុំបូកសរុបការងារយោធាឆមាសទី១ឆ្នាំ២០១៦និងលើកផែនការងារសកម្មភាពការងារឆមាសទី២របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដោយលោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនាយផ្នែក នាយវរៈសេនាតូច គ្រប់ជំនាញចូលរួម នៅព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៦ ។
បន្ទាប់ពីតាមបណ្តាអង្គភាពចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើសេចក្តីរាយការ ពីសកម្មភាពការងារយោធានៅតាមមូលដ្ឋាន ដែលបានអនុវត្តកន្លងមក ជូនដល់អធិបតីបានជ្រាបនៅក្នុងអង្គប្រជុំរួចមក ។
លោក សោម ស៊ុន បានមានប្រសាសន៍បញ្ជាក់ពីសកម្មភាពការងារសាងសង់បន្ទាយ ដែលមានអាគារធ្វើការ១ខ្នង នៃវរៈសេនាតូចលេខ១ ទំហំ៧ម ២៥ម ធ្វើពីឥដ្ឋ ប្រក់សង្ខសីអស់ទឹកប្រាក់ ៣២,៤០០ដុល្លា ជាអំណោយរបស់ខេត្ត ដុងណាយ ប្រទេសវៀតណាម សង់អាគាមេបញ្ជាការង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក ៧ម ២៥ម ចំណាយ៣២,៤០០ដុល្លា ជាអំណោយរបស់យោធាទីក្រុងហូជីមិញ សាងសង់ផ្លូវ១៣០ម ចូលមកក្នុងទីបញ្ជាការដ្ឋានជា ចំណាយអស់១៥,៤០០ដុល្លា និងជួសជុលដំបូលអាគារសាលប្រជុំចំណាយ៩.៥០០ដុល្លារ អំណោយរបស់យោធាខេត្តបិញភឿកប្រទេសវៀតណាម។
លោក សោម ស៊ុន បានបន្តថាក្រៅពីការងារសាងសង់បន្ទាយ និងការងារស្នូល គឺជាការងារសំខាន់បំផុតសម្រាប់ ការចុះជួយអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាត បានបើកប្រាក់បេឡាមរណៈសង្រ្គោះជូន មុខសញ្ញាអតីតយុទ្ធជនដែលបានមរណៈភាព ព្រមទាំងបានចុះជួយដល់សមាជិកអតីតយុទ្ធជនរួមមាន ជួយសាងសង់ផ្ទះ០៧ខ្នង ចំណាយថវិការ ៣២,០៩០,៤០០រៀល ចុះជួយអតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព បានចំនួន ១៦៥គ្រួសារ ថែមទាំងបានផ្តល់ជូន ថវិកា ,អង្ករ, មី, និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ មាស ស៊ុម មេបញ្ជាការងយោធភូមិភាគទី៤ បានកោតសរសើរចំពោះសកម្មភាពការងាររបស់ លោក មេបញ្ជាការ ព្រមទាំងសហការី ដែលបានខិតខំដោយមិនខ្លាចនឿយហត់ ប្រឹងប្រែង ការងារក្នុងអង្គភាពឈរជើងជួរមុខ ទាំងកងកម្លាំងត្រៀមផ្នែកខាងក្រោយ រួមទាំងការងារសាងសង់បន្ទាយបានល្អប្រសើរ រួមទាំងការងារមនុស្សធម៌ ជួយបំពេញការខ្វះខាតដល់អតីតយុទ្ធជនកម្ពុជា និងជួយចែករំលែកដល់ក្រុមគ្រួសារ និងអតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក៕
មតិយោបល់