ព័ត៌មានជាតិ

លុចស៊ីស RX400 ពន្លះទ្រូងផ្លូវបាក់អស់១កង់

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់១កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ចំណុចផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿង ម៉ាកលុចស៊ីសRX400 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2AV4729 ធ្វើដំណើរពីត្បូង ទៅជើងក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បាក់១កង់ ខណ:រថយន្តរងការខូចខាត ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់