ប៉ៃលិនៈ នៅវេលាម៉ោង ៧និង៥០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយលើករវាងម៉ូតូ និងគោយន្តកន្ត្រៃ ក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា ស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ភាគីខាងម៉ូតូឈ្មោះ អឿន លីឈីង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1A-9748 ពីជើងទៅត្បូង(ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខេត្តបាត់ដំបង) ។
ភាគីគោយន្តកន្ត្រៃឈ្មោះ ស្រឿន វឿត ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរពីត្បូងទៅជើង (របួសស្រាល )។
មូលហេតុ៖ ភាគីម៉ូតូបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នា ហើយចូលខាងស្ដាំរបស់ខាងគោយន្ត ។
សូមបញ្ជាក់៖ ករណីនេះភាគីទាំងសងខាង បានព្រមព្រៀងគ្នាមិនមានការប្ដឹងផ្ដល់គ្នាទៅវិញទៅមកទេ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់