បន្ទាយមានជ័យៈ នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២០ កាលពីវេលាម៉ោង១២និង០០នាទី មានប្រជាពលរដ្ឋឈ្មោះ យស អៀប ភេទប្រុស អាយុ39ឆ្នាំ និងឈ្មោះ តែម តាយ ភេទប្រុស អាយុ38ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយគ្នា បានមករកឃ្មុំ និងដើរបេះបន្លែរព្រៃនៅចំណុចអូរបោសតាមៀយ ព្រៃសហគមន៍ភ្នំព្រះ ភូមិសាស្រ្តឃុំគោកកឋិន ស្រុកថ្មពួក បានប្រទះឃើញសពស្លាប់នៅចំណុច កើតហេតុខាងលើ ដោយសពពុំស្គាល់ឈ្មោះអត្តសញ្ញាណ ភេទប្រុស អាយុប្រហែល62ឆ្នាំ ដែលមានភិនភាគអាវពណ៌ខ្មៅបាត់រងាខាងក្នុងពាក់អាវដៃខ្លីក្រឡាបង្កង់ពណ៌ស-ខ្មៅ-ក្រហមខាងក្រៅ ស្លៀកខោរក្រណាត់ពណ៌ខ្មៅជើងវែង ដោយមានសម្ភាះភួយខោអាវមួយការុង មានមីចំនួនពីកញ្ចប់ កែវជួតមួយ បារីមួយកញ្ចប់ និងប្រាក់បាតចំនួន4320បាត(បួនពាន់បីរយម្ផៃបាត) ប្រាក់ខ្មែរ50000រៀល(ប្រាំម៉ឺនរៀល) មានពាក់នាឡិការដៃជឿចុចកាសស្យូនៅដៃខាងឆ្វេង
ក្នុងករណីនេះក្រោយពីបានទទួលពត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានសហការណ៍ជាមួយគ្រួរពេទ្យធ្វើការពិនិត្យសព ការសន្និដ្ឋានថា សពអាចស្លាប់ដោយសារខ្យល់គ និងអត់បាយអត់ទឹក នៅក្នុងព្រៃម្នាក់ឯង និងពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ
សព បូជាសពនៅកន្លែងកើតហេតុ ពីព្រោះសពមានសភាពរលួយ និងគ្មានបងប្អូននិងក្រុមគ្រួសារ ៕
មតិយោបល់