ភ្នំពេញៈ បុរសម្នាក់ សង្ស័យកំពុងមានវិបត្តិគ្រួសារ បានព្យាយាមមកលោតទឹកនៅស្ពានជ្រោយចង្វារ ដោយមុននឹងលោត ខ្លាចចិត្តមិនហ៊ាន ក៏ផឹកស្រាបៀរអង្គរអស់៣កំប៉ុងសិន ទើបមកលោត ប៉ុន្តែសំណាងល្អ ត្រូវសមត្ថកិច្ចដែលឈរជើងនៅទីនោះជួយទាន់។
បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានឲ្យដឹងថា ហេតុការណ៍ប្រុងបញ្ចប់ជីវិតតាមរយៈការលោតទឹកសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៦ និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វារថ្មី។
បុរសដែលមានចេតនាប្រុងលោតទឹកនេះ ឈ្មោះ ចាន់ ភាព ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខយាមនៅផ្សាសាមគ្គី ស្រុកកំណើត នៅឃុំស្រែស្រុក ស្រុកកំណ្តៀង ខេត្តពោធិ៍សាត់។
បុរស ចាន់ ភាព ប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ខ្លួនបានផឹកស្រាបៀរអង្គរ អស់៣កំប៉ុង ហើយជិះម៉ូតូឌុបមកលោតនៅស្ពានជ្រោយចង្វារចាស់ ប៉ុន្តែត្រូវកម្លាំងសម្ថតិកិច្ចជួយសង្រ្គោះ៕
មតិយោបល់