ព័ត៌មានជាតិ

នគរបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ០៤នាក់ បញ្ជូនទៅតុលាការ

សៀមរាបៈ ជនសង្ស័យ០៤នាក់ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ក្របួចជាប់ ក្រោយលួចម៉ូតូបាន១ថ្ងៃ ហើយពួកគេសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបផងដែរ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានទទួលពាក្យបណ្ដឹងបាត់ម៉ូតូ ក្នុងភូមិទ្រាំង ពីឈ្មោះ ស៊ីន ស៊ីនួន ភេទស្រី អាយុ៣៥ឆ្នាំរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបរួចមក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងអធិការនគរបាលក្រុងសៀមរាប រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានធ្វើការសហការគ្នាចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់នៅវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ហើយបាននាំខ្លួនមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេពិតជាបានលួចម៉ូតូជនរងគ្រោះខាងលើពិតមែន។ លោកវរសេនីយ៍ទោ ដួង សុខា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានមាន ១-ឈ្មោះ ស៊ីម សុគា ភេតប្រុស អាយុ៣១ឆ្នាំ, ២-ឈ្មោះ លន់ ណាត ហៅម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ ណឺប ពៅ ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ ឆៃ ឆាន ហៅអួង អាយុ១៧ឆ្នាំ ទាំង០៤នាក់នេះស្នាក់នៅជាមួយគ្នាក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្រោយចាប់ខ្លួនសមត្ថកិច្ចនគរបាលបានធ្វើការឆែកឆេរ និងដកហូតបានម៉ូតូចំនួន០១គ្រឿង ម៉ាកSUZUKI SMASH ពណ៌ស ពាក់ស្លាកលេខសៀមរាប 1K0056 របស់ជនរងគ្រោះ, ទូរស័ព្ទដៃ០៣គ្រឿង និងកូនសោរមួយចំនួន។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំពោះម៉ូតូជនរងគ្រោះកម្លាំងនគរបាលនិងធ្វើការប្រគល់ជូនម្ចាស់ដើមវិញ៕

photo_2016-07-29_20-18-45

photo_2016-07-29_20-18-47

photo_2016-07-29_20-18-49

មតិយោបល់