ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដាំកញ្ឆា នៅស្រុកគិរីវង់

តាកែវ: បន្ទាប់ពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាលើ ករណីបង្ក្រាបគ្រឿងញៀននៅមូលដ្ឋាន ជាពិសេសករណីលួចដាំដំណាំកញ្ឆាខុសច្បាប់នៅស្រុកគិរីវង់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជាក់ស្តែងនៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៤និង៣៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានធ្វើការបង្ក្រាប និងឃាត់មុខសញ្ញាលួចដាំដុះដំណាំកញ្ឆាខុសច្បប់មួយករណី នៅលើទីតាំងចម្ការកញ្ឆាខុសច្បាប់មួយកន្លែងចំណុចខាងក្រោមដាជំពុះសេកស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ផន ម៉ុច ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(មុខសញ្ញាសកម្ម) ខណ:ពេលជនសង្ស័យកំពុងស្នាក់នៅក្នុងចម្ការកញ្ឆា។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរបន្ថែម រីឯវត្ថុតាង ដំណាំកញ្ឆាខុសច្បាប់ កម្លាំងជំនាញកំពុងរក្សាទុកនៅទីតាំងខាងលើជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង និងដុតបំផ្លាញចោលតាមនីតិវិធីច្បាប់ ៕

មតិយោបល់