ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូដួលបណ្ដាលឲ្យរងរបួសធ្ងន់ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវក្រាលគ្រោះក្រហម ភូមិកណ្ដាលមាត់ទន្លេ សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់បង្កឡើងដោយខ្លួនឯង(ដួលម៉ូតូ)។

ជនរងគ្រោះឈ្មោះ ណុក អាយុ ប្រហែលជាង ៣៥ឆ្នាំ រស់នៅក្នុងភូមិកងមាស់ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ធ្វើដំណើរពីជើងទៅត្បូងដោយជិះម៉ូតូម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-5976 តែម្នាក់ឯង លុះមកដល់ចំណុចខាងលើ បានដួលបោកក្បាលសន្លប់ស្ដូកស្ដឹង ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចខលហៅរថយន្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯម៉ូតូប៉ូលិសយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយកទៅវិញ។

មូលហេតុ៖ សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង៕

មតិយោបល់