ព័ត៌មានជាតិ

រថយន្តបែកកង់បណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់បុកដើមស្វាយ មនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ៥នាក់

កំពង់ធំៈ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១និង២០នាទីព្រឹក លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៥-១៣៦ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយខ្លួនឯង ។

រថយន្តម៉ាកលុចស៊ិស ពណ៌ស ផ្លាកលេខ ភ្នំពេញ 2L-6145 បើកបរទiសដៅពីត្បូងទៅជើងដោយឈ្មោះ ឡាយ ហឿម ភេទប្រុស អាយុ ៣៨ឆ្នាំ
រស់នៅភូមិកំពងលចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរជាងសំណង់(របួសស្រាល)។

អ្នករួមដំណើរចំនួន ៥នាក់៖
១-ឈ្មោះ ម៉ែន សូវ ភេទស្រី អាយុ ៦៧ឆ្នាំ ម្តាយក្មេកអ្នកបើកបរមុខរបរនៅផ្ទះ ស្លាប់នៅកន្លែងកើតហេតុ។
២-ឈ្មោះ ច្រឹប សាន អាយុ ២៨ឆ្នាំ ប្រពន្ធអ្នកបើកបរ មុខរបរនៅផ្ទះ របួសស្រាល។
៣-ឈ្មោះ ឡាយ ហ៊ិន ភេទស្រី អាយុ ០៨ឆ្នាំ កូនអ្នកបើកបររបួសធ្ងន់មុខរបរសិស្ស។
៤-ឈ្មោះ ឡាយ ហៀង ភេទស្រី អាយុ ០៦ឆ្នាំ កូនអ្នកបើបររបួសស្រាលមុខរបរនៅផ្ទះ។
៥-ឈ្មោះ ឡាយ ចាន់ថា ភេទស្រី អាយុ ០៦ឆ្នាំ កូនអ្នកបើបររបួសស្រាលមុខរបរនៅផ្ទះ។

មូលហេតុ៖ បឋមបង្កឡើងដោយ រថយន្តបែកកង់ ហើយរេចង្កូតធ្លាក់ផ្លូវក្រឡាប់ទៅបុកដើមស្វាយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងខាង វាស់វែងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុសន្ទុក ចំណែកជនរងគ្រោះ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់