មណ្ឌលគិរីៈ កាលពីថ្ងៃអាទិត្យ ១៣រោជ ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង ដោយខ្វះការប្រុងប្រយ័ត្ន រហូតឈានដល់ដូលម៉ូតូស្លាប់ នៅក្នុងឃុំប៉ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះមានឈ្មោះ ម៉េង សុខ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបបកសិករ ស្នាក់នៅភូមិវាលស្បូវ ឃុំវាលស្បូវ ស្រុកស្នូល ខេត្តក្រចេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ និងនាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់