ព័ត៌មានជាតិ

លោកអធិការខណ្ឌពោធិ៍សែនជ័យ ជួយមើលលោកមេប៉ុស្តិ៍ចោមចៅ២ផង ពលរដ្ឋថា មិនដែលឃើញល្បាតភូមិគាត់ទេ ស្ងាត់ឲ្យឈឹង

ភ្នំពេញៈ នៅវេលាម៉ោង ៤ រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យចំនួន ៣ បន្លំធ្វើជាដើរទិញម៉ូតូ ហើយឆ្លៀតពេលជនរងគ្រោះ ភ្លេចខ្លួន បានធ្វើសកម្មភាពលួចម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HR-8830 យកទៅបាត់។

ជនរងគ្រោះ មានមុខរបរជាអាជីវករលក់ម៉ូតូ នៅម្ដុំកាណាស៊ីតធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបាត់ម៉ូតូកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២ថ្ងៃត្រង់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការសាកសួរ។

ពលរដ្ឋសំណូមពរទៅលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ទើបទ្បើងកាន់តំណែងថ្មីៗ ជួយជំរុញទៅលោកមេប៉ុស្តិ៍ចោមចៅ២ផង ពលរដ្ឋថា មិនដែលឃើញ ចុះល្បាតក្នុងតំបន់ភូមិពួកគាត់នោះទេ ស្ងាត់ឲ្យឈឹង ដល់ពេលមានបញ្ហា ធ្វើឲ្យគាត់គ្មានជំនឿចិត្តសោះថា អាចទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានបាននោះ តើភូមិ-ឃុំមានសុវត្ថិភាព នៅត្រង់ណាទៅ ខណៈចោរគាស់ផ្ទះ ក៏សម្បូរផងដែរ៕

មតិយោបល់