ព័ត៌មានជាតិ

អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារម្នាក់ រងរបួសស្រាលក្រោយបើករថយន្តបែកកង់ ធ្លាក់ផ្លូវក្រឡាប់ក្បាលដាំដូងទល់និងដី រីឯគូទរថយន្តបះឡើងលើ

ព្រះវិហារៈ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទីល្ងាច ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៩ ភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដោយបុរសម្នាក់បើករថយន្តក្រឡាប់ក្បាលដាំដូងទល់និងដី រីឯគូទរថយន្តបះឡើងលើ បង្កការភ្ញាក់ផ្អើលខ្លាំងដល់អ្នកដំណើរ និងពលរដ្ឋ។

រថយន្តម៉ាក នីសាន់ អ្នកបើកបរឈ្មោះ ឈុន ប៊ុនថេង អនុប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ។

មូលហេតុ៖ រថយន្តបែកកង់៕

មតិយោបល់