ព័ត៌មានជាតិ

ហួសថ្លែង! ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពលួចម៉ូតូប្រធានភូមិ ជិះឌុបគ្នា ដើរលេងក្នុងថ្ងៃភ្ជុំបិណ្ឌ

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចម៉ូតូ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣៥នាទី ស្ថិតភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ២នាក់រួមមាន៖
១/ឈ្មោះ ប៉ុក សុខហេង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ/សង្កាត់កើតហេតុ មុខរបរ ប្រធានភូមិព្រែករាំង១ ។
២/ មិនស្គាល់អត្តសញ្ញាណ ។

ជនសង្ស័យចំនួន ៤នាក់៖
១ ឈ្មោះ សន គឹមសេង ភេទប្រុស អាយុ ១៧ឆ្នាំ (ឃាត់ខ្លួន)។
២-ឈ្មោះ ស្រស់ ភក្តី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
៣-ឈ្មោះ វីត ភេទប្រុស អាយុ ១៨ឆ្នាំ (គេចខ្លួន)។
៤-ឈ្មោះ វីន ភេទប្រុស អាយុ ១៨ឆ្នាំ (គេចខ្លួន)។
ទាំង ៤នាក់ រស់នៅ ភូមិ/សង្កាត់ខាងលើ។

វត្ថុតាងដកហូតបាន៖ ម៉ូតូ ១គ្រឿងម៉ាក Honda ពណ៌ខ្មៅ (របស់ជនរងគ្រោះទី២មិនស្គាល់អត្តសញ្ញាណ)។

ដំណើររឿង៖ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទី១ បានលួចម៉ូតូរបស់ជនរងគ្រោះទី១ ហើយជិះទៅឌុបជនសង្ស័យទី២ ដើរលេងជាមួយជនសង្ស័យទី៣ និងទី៤ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅពេលជិះដើរលេងដល់ស្តុបតាលន់ ក៏មានទំនាស់ជាមួយភាគីក្រុមម្ខាងទៀត ហើយនាំគ្នាជិះដេញតាមវាយក្រុមនោះ រហូតដល់មុខវត្តទួលក្រសាំង តែដេញមិនទាន់ នាំគ្នាជិះត្រឡប់មកតាខ្មៅវិញ តាមផ្លូវឃើញម៉ូតូ មួយគ្រឿងម៉ាក សង់ ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានកុងទ័រ គ្មានក្បាំងគ្មានភ្លើងបំភ្លឺមុខក្រោយ របស់ជនរងគ្រោះមិនស្គាល់ឈ្មោះ ស្រវឹងស្រាដេកលក់នៅក្បែរម៉ូតូ ភ្លាមនោះជនសង្ស័យទី២ បានចុះទៅលួចយកហើយ ជិះទៅដេកនៅផ្ទះសំណាក់ មហាលាភ។

ក្រោយកើតហេតុ ជនរងគ្រោះទី១ បានតាមរកហើយចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់ យកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ២ បានប្រាប់ថា៖ ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។
សូមបញ្ជាក់ថា៖ជនសង្ស័យទី១ ត្រូវជាក្មួយបង្កើតជនរងគ្រោះទី១ ទើបគាត់សំណូមពរ មិនប្តឹងផ្ដល់នោះទេ ដោយសុំយកម៉ូតូទៅប្រើប្រាស់វិញ ចំណែកឯជនរងគ្រោះទី២ រកមិនឃើញ៕

មតិយោបល់